អត្ថប្រយោជន៍នៃការហាត់កីឡានៅពេលព្រឹក
ការហាត់កីឡានៅពេលព្រឹកគឺជាផ្នែកសំខាន់មួយនៃសុខភាព នៅសាលារៀនខូលីងវូដភ្នំពេញក៏បានចូលរួមក្នុងសកម្មភាពទាំងនេះផងដែរ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ខ្លះៗនៃការហាត់កីឡា៖
- ជួយឱ្យខួរក្បាលមានការចងចាំល្អ៖ ការហាត់កីឡាពេលព្រឹកជួយឱ្យខួរក្បាលមានការយល់ដឹង ការផ្តោតអារម្មណ៍ និងការចងចាំបានល្អក្នុងការសិក្សា។
- ជួយបង្កើនសុខភាព និងរាងកាយមាំមួន៖ ការហាត់កីឡាប្រចាំថ្ងៃជួយអោយរាងកាយរឹងមាំ ជួយបង្កើនប្រព័ន្ធភាពស៊ាំការពារ និងការលូតលាស់បានល្អ។
- អភិវឌ្ឍស្មារតីជាក្រុម និងការសហការណ៍៖ ការលេងកីឡាជាក្រុម ជួយឱ្យកុមារចេះធ្វើការជាក្រុម មានការគោរពគ្នា និងការចេះសាមគ្គីគ្នាបានល្អ។
- កាត់បន្ថយអារម្មណ៍អវិជ្ជមាន៖ ការហាត់ប្រាណជួយកាត់បន្ថយអារម្មណ៍អវិជ្ជមាន បញ្ហាស្ត្រេស និងធ្វើអោយកុមារសប្បាយរីករាយក្នុងការរៀនសូត្រ។
- បង្កើនវិន័យ និងទម្លាប់ល្អ៖ ការចូលរួមក្នុងសកម្មភាពលេងកីឡាជាប្រចាំជួយឱ្យកុមារមានវិន័យល្អដូចជាការមករៀនទាន់ពេលវេលា និងមានវិន័យក្នុងខ្លួន។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
- ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៖ ម៉ោង ៨ព្រឹក ដល់ ៦ល្ងាច
- ថ្ងៃសៅរ៍ ៖ ម៉ោង ៩ព្រឹក ដល់ ១២ថ្ងៃត្រង់ (សម្រាប់ការផ្តល់ព័ត៌មានទូទៅ)
- Cellcard: 078 690 222
- Smart: 070 690 222
- Telegram: https://t.me/Collingwoodschool
អាសយដ្ឋាន ៖ អគារលេខ១៦០ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ