អបអរសាទរសិស្សឆ្នើមនិទ្ទេស​ A

អបអរសាទរសិស្សឆ្នើមនិទ្ទេស​ A

Published on February 11, 2026

អបអរសាទរសិស្សឆ្នើមនិទ្ទេស​ A នៃសាលារៀន​ខូលីងវូដភ្នំពេញ​ ទទួលរង្វាន់លើកទឹកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា

សូមអបអរសាទរ យុវសិស្ស ណាង សុធាវីន សិស្សឆ្នើមនិទ្ទេស A នៃសាលារៀនខូលីងវូដភ្នំពេញ ដែលទទួលបានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ គឺរង្វាន់លើកទឹកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ កាលពីថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ម្សិលមិញនេះ។

ការលើកទឹកចិត្តនេះ បានបង្ហាញពីសក្ខីភាពដែលបញ្ជាក់ពីការទទួលស្គាល់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សរហូតទទួលបាននូវលទ្ធផលដ៏ល្អគួរជាទីគាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២៤-២០២៥ កន្លងទៅ។

គួរបញ្ជាក់ថា ការអបអរសាទរនេះ មិនត្រឹមតែជាការលើកទឹកចិត្តដល់សិស្សប៉ុណ្ណោះទេ តែជាគំរូល្អសម្រាប់សិស្សជំនាន់ក្រោយទាំងអស់ឱ្យខិតខំរៀនសូត្រ ស្វែងរកអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ។

ឆ្លៀតក្នុងឱកាសនេះ​ គណៈគ្រប់គ្រងសាលារៀនខូលីងវូដភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា​ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលតែងយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្សដោយពង្រឹងគុណភាពអប់រំ ដើម្បីកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍប្រទេសជាតិ និងសូមជូនពរសិស្សឆ្នើមនិទ្ទេស A ទាំងអស់​ ឱ្យបន្តភាពជោគជ័យនៅថ្ងៃអនាគត។

សូមជម្រាបជូនថា សាលារៀនខូលីងវូដភ្នំពេញ តែងបង្កើតសមិទ្ធផលសិក្សាដ៏លេចធ្លោ ដោយទទួលបានសិស្សនិទ្ទេស A ជារៀងរាល់ឆ្នាំ ព្រោះជាសាលាចំណេះដឹងទូទៅខ្មែរដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការអប់រំចាប់ពីមត្តេយ្យដល់ថ្នាក់ទី១២ ស្របតាមស្តង់ដាគុណភាពអប់រំនៅកម្ពុជា។

Img 4873